top of page

បុគ្គលិកផ្នែកមេកានិក (Welder / Fitter Worker)

Job Summary

ជាងផ្សារដែក ឬជាងដំឡើង និងជួសជុលគ្រឿងម៉ាស៊ីន មានតួនាទីថែទាំ ជួសជុល ផលិត និងដំឡើងផ្នែកម៉ាស៊ីននៅក្នុងរោងចក្រ។ តួនាទីនេះទទួលខុសត្រូវលើការងារផ្សារដែក កែច្នៃ ជួសជុល និងថែទាំឧបករណ៍ ឬម៉ាស៊ីនផ្សេងៗ ព្រមទាំងចូលរួមដោះស្រាយបញ្ហាបច្ចេកទេសនានា ។ បុគ្គលិកត្រូវអនុវត្តការងារដោយគោរពតាមស្តង់ដារសុវត្ថិភាព និងការណែនាំរបស់ក្រុមវិស្វកម្មឲ្យបានដិតដល់។

Job Description (Responsibilities)

  • ជួយការងារថែទាំ និងជួសជុលម៉ាស៊ីន

  • អាចអនុវត្តការងារជួសជុលបន្ទាន់ 24/7

  • អនុវត្តការងារផ្សារដែក កាត់ដែក និងកែច្នៃគ្រឿងដែកទៅតាមតម្រូវការការងារ

  • ដោះស្រាយនិងជួសជុលបញ្ហាផ្សេងៗ ដូចជា ការលេចធ្លាយធុងស្តុក ការបែកបំពង់ ការខូចអ័ក្ស និងការខូចម៉ាស៊ីនភ្លាមៗ

  • ជួសជុល និងថែទាំឧបករណ៍ផលិតកម្មផ្សេងៗ រួមមាន ម៉ាស៊ីនកាត់ធុង Keg ម៉ាស៊ីនកិនកំប៉ុង និងធុងស្តុកជាដើម

  • អនុវត្តការងារដំឡើង កែប្រែ និងគម្រោងកែលម្អផ្សេងៗ ក្រោមការត្រួតពិនិត្យរបស់ក្រុមវិស្វកម្ម

  • ត្រូវធ្វើការស្នើសុំ និងទទួលបានលិខិតអនុញ្ញាតការងារជាមុនសិន មុនពេលធ្វើការផ្សារ ឬកាត់ដែក

  • ពិនិត្យ និងបង្ការហានិភ័យដែលអាចនឹងកើតមាន មុនពេលចាប់ផ្តើមការងារ

  • អនុវត្តវិធានការការពារអគ្គិភ័យ និងធានាថាមានឧបករណ៍ពន្លត់អគ្គិភ័យត្រៀមប្រើប្រាស់ជានិច្ច នៅពេលធ្វើការផ្សារ ឬកាត់ដែក

  • ពាក់ឧបករណ៍ការពារសុវត្ថិភាពផ្ទាល់ខ្លួន (PPE) ឱ្យបានត្រឹមត្រូវ រួមមាន ម៉ាស់ផ្សារដែក ស្រោមដៃ ស្បែកជើងសុវត្ថិភាព និងវ៉ែនតាការពារ

  • អនុវត្ត LOTO (Lock Out Tag Out) មុនពេលធ្វើការលើម៉ាស៊ីន ឬឧបករណ៍

  • ធានាថាកន្លែងផ្សារដែកមានខ្យល់ចេញចូលល្អនៅពេលធ្វើការផ្សារដែក

  • ថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់នៅកន្លែងការងារ ដោយសម្អាតសំណល់ដែក និងអនុវត្តគោលការណ៍ 5S

  • រាយការណ៍អំពីបញ្ហាបច្ចេកទេស ឧប្បត្តិហេតុ និងស្ថានភាពមិនមានសុវត្ថិភាពនានា។

Job Specification (Requirements)

  • មានបទពិសោធន៍ការងារផ្នែកផ្សារដែកយ៉ាងតិច ៣ ឆ្នាំ

  • មានបទពិសោធន៍ក្នុងការងារថែទាំ ផលិត និងកែច្នៃគ្រឿងដែក ឬ ជួសជុលម៉ាស៊ីនក្នុងរោងចក្រ

  • ផ្តល់អាទិភាពខ្ពស់ដល់អ្នកដែលមានបទពិសោធន៍ក្នុងការផ្សារដែកអ៊ីណុក​ ជាពិសេសចេះពីការថែទាំឧបករណ៍ និងអនុវត្តតាមវិធានការសុវត្ថិភាពក្នុងការងារបានត្រឹមត្រូវ ។

bottom of page